វៀតណាមនឹងទិញផលិតផលការពារជាតិ និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយគម្លាតពាណិជ្ជកម្ម
វៀតណាម៖ វៀតណាមគ្រោងនឹងទិញទំនិញផលិតផលការពារជាតិ និងសន្តិសុខរបស់អាមេរិក ដើម្បីដោះស្រាយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលលើសជាង ១២៣ ប៊ីលានដុល្លារកាលពីឆ្នាំមុន។
នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យពន្យារពេលចំនួន ៤៥ថ្ងៃ សម្រាប់ការអនុវត្តពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីទុកពេលការចរចា និងធានាឱ្យមានតុល្យភាពនៃទំនាក់ទំនងពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះ វៀតណាមក៏កំពុងបញ្ជាទិញយន្តហោះពាណិជ្ជកម្មដែលអាចដឹកជញ្ជូនក្នុងល្បឿនលឿនពីសហរដ្ឋអាមេរិក ក្នុងគោលបំណងឆ្លើយតបនឹងកង្វល់របស់ក្រុមប្រឺក្សាពាណិជ្ជកម្មអាមេរិកផងដែរ។
ប្រភព៖ CNA