រដ្ឋបាលខេត្តកំពង់ចាម​ អញ្ជើញជួបសាវនាការ​ ពិភាក្សាការងារអនុវត្តនីតិវិធីច្បាប់​ ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា (គណៈកម្មការទី៦)

រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងនឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥នេះ បានអញ្ជើញជួបសាវនាការ​ ពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ (គណៈកម្មការទី៦​) ស្ថិតនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។

វត្តមានរបស់គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈគម្មការទី៦) មានគោលបំណង ដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការងារអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធ និងសមត្ថកិច្ចរបស់គណ:កម្មការទី៦ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តកំពង់ចាម។

     

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *