សារលិខិតជូនពរពី
លោកមេធាវី ឃីម សៀកឡុង សមាជិកក្រុមអន្តរាគមន៍នៃក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន
សូមគោរពជូនពរឯកឧត្តម គី តិច ទេសរដ្ឋមន្រី្ត ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥។
សូមវត្ថុស័ក្តសិទ្ធទាំងឡាយក្នុងលោកនិងទេវតាតាមជួយបីបាច់ថែរក្សានិងប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រី្ត និងលោកជំទាវព្រមទាំងបុត្រាបុត្រី
សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច។ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតអំពីខ្ញុំបាទមេធាវី ឃីម សៀកឡុង សមាជិកក្រុមអន្តរាគមន៍នៃក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។