លោក Trump រិះគន់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ៧២៨ គ្រឿងរបស់រុស្ស៊ីប្រឆាំងនឹងទីក្រុង Kyiv


រុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុងគៀវរយៈពេលពីរយប់ជាប់គ្នាជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន 728 គ្រឿង រួមជាមួយនឹងកាំជ្រួចចំនួន 18 គ្រាប់ សម្លាប់មនុស្ស 2 នាក់ និងរបួស 12 ។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន CNN បានរាយការណ៍ថា រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ធំលើរដ្ឋធានី Kyiv របស់អ៊ុយក្រែន ជាយប់ទីពីរជាប់ៗគ្នា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ រួមទាំងមន្ត្រីប៉ូលិសអាយុ ២២ឆ្នាំម្នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ អ្នកឆ្លើយឆ្លងព័ត៌មាន CNN របស់ទីក្រុង Kiev បានរាយការណ៍ថា ការផ្ទុះដ៏ធំបានបំភ្លឺមេឃពេលយប់ គ្របដណ្តប់ទីក្រុងដោយផ្សែងហុយ និងក្លិននៃការឆេះ ដែលធ្វើឲ្យបាំងភាពភ្លឺស្វាងនៅកណ្តាលទីក្រុង។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅលើ Telegram ថា ការវាយប្រហារមានរយៈពេលជាង 10 ម៉ោង ដោយប្រទេសរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន 400 គ្រឿង និងកាំជ្រួចចំនួន 18 រួមទាំងមីស៊ីលផ្លោងផងដែរ។ ការខូចខាតមានសភាពធ្ងន់ធ្ងរ ដោយផ្ទះ អាផាតមិន ឡាន ឃ្លាំង ការិយាល័យ និងសំណង់ផ្សេងៗទៀតនៅទូទាំងក្រុង Kyiv ត្រូវបានបំផ្លាញ ឬភ្លើងឆេះ។ គ្លីនិកសុខភាពមួយត្រូវបានបំផ្លាញស្ទើរទាំងស្រុងដោយកម្លាំងនៃការផ្ទុះ។

នៅយប់មុនថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2025 រុស្ស៊ីបានបំបែកឯតទគ្គកម្មជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន 728 ដង និងកាំជ្រួច 13 លើក បំបែកកំណត់ត្រាមុន 539 នៅថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2025។ ការវាយប្រហារនេះបានសម្លាប់ជនស៊ីវិលម្នាក់នៅក្នុងស្រុក Khmelnytskyi ដោយសារកំទេចកំទីពីយន្តហោះគ្មានមនុស្សបើក Shahed និងរបួសធ្ងន់ម្នាក់នៅទីក្រុង Brovary ជិតក្រុង Kiv ។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ៧១៨ គ្រឿង ដោយការវាយប្រហារភាគច្រើនសំដៅទៅលើទីក្រុង Lutsk ភាគពាយ័ព្យ។ សំលេងវាយប្រហារកក្រើកខ្លាំងរហូតដល់យោធាប៉ូឡូញត្រូវបញ្ជូនយន្តហោះចូលទៅក្នុងដែនអាកាសរបស់ខ្លួនដើម្បីការពារខ្លួន។

ប្រធានាធិបតី Zelensky បានហៅការវាយប្រហារនេះថាជាសកម្មភាពច្បាស់លាស់នៃអំពើភេរវកម្មរបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យសម្ព័ន្ធមិត្តផ្តល់មូលនិធិបន្ថែមទៀតសម្រាប់យន្តហោះគ្មានមនុស្សបើកស្ទាក់ចាប់ និងប្រព័ន្ធការពារដែនអាកាស។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីចរចាសន្តិភាព និងបទឈប់បាញ់ក៏ដោយ រុស្ស៊ីបានបដិសេធរាល់ការផ្តល់ជូន ហើយថាសម្ព័ន្ធមិត្តត្រូវតែដាក់សម្ពាធលើទីក្រុងម៉ូស្គូឱ្យបញ្ចប់សង្រ្គាម។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការមិនសប្បាយចិត្តជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ដោយនិយាយថា “ខ្ញុំបានទទួលពាក្យមិនសមហេតុសមផលជាច្រើនពីពូទីន” ហើយបានរិះគន់លោក ពូទីន ថាតែងតែមើលទៅល្អគ្រប់ពេល ប៉ុន្តែទីបំផុតគ្មានន័យ។

លោក Trump បានសន្យានៅថ្ងៃចន្ទទី 7 ខែកក្កដាដើម្បីស្តារជំនួយយោធាដល់អ៊ុយក្រែនបន្ទាប់ពីសេតវិមានបានផ្អាកការដឹកជញ្ជូនអាវុធមួយចំនួនរួមទាំងមីស៊ីលការពារដែនអាកាស។ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា សព្វាវុធការពារបន្ថែមត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនតាមបញ្ជារបស់លោក Trump ទោះបីជាប្រភពចំនួនប្រាំបាននិយាយថារដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth មិនបានជូនដំណឹងដល់លោក Trump មុនពេលអនុម័តការផ្អាកអាវុធក៏ដោយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបយ៉ាងស្ងប់ស្ងាត់ចំពោះការរិះគន់របស់លោក Trump នៅថ្ងៃពុធ ទី៩ ខែកក្កដា ដោយនិយាយថា លោក Trump តែងតែប្រើពាក្យគំរោះគំរើយ។ ហើយទីក្រុងមូស្គូសង្ឃឹមថានឹងបន្តកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។ បន្ថែមពីលើនេះ អធិការបតីអាល្លឺម៉ង់បានសន្យានៅថ្ងៃជាមួយគ្នាថានឹងបន្តគាំទ្រអ៊ុយក្រែនដោយនិយាយថា មធ្យោបាយការទូតដើម្បីដោះស្រាយសង្រ្គាមត្រូវបានអស់ហើយ។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត
ប្រភព៖ CNN

ចែករំលែក

About Ho Monyvant

RT News ជាអង្គភាពសារព័ត៌មានឯករាជ្យមួយ ដែលមានបេសកកម្មផ្ដល់ព័ត៌មាន យោបល់ និងការវិភាគដ៏ជាក់ស្តែង សម្រាប់បំពេញតម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដោយមានមូលដ្ឋានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា RT News បានប្តេជ្ញាថា នឹងផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ ដែលមានគុណភាព និងស្តង់ដារផ្នែកសារព័ត៌មាន ព្រមទាំងគោរពច្បាប់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មាន RT News ផ្ដល់សេវាផ្សព្វផ្សាយព័ត៌មានជាចម្បងក្នុងមាតិកាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។ មាតិការបស់យើងរួមមាន៖ - ព័ត៌មានប្រចាំថ្ងៃ (ជាតិ និងអន្តរជាតិ) - ការវិភាគនយោបាយ - សេដ្ឋកិច្ច និងសង្គម - វប្បធម៌ និងបច្ចេកវិទ្យា - សន្ទស្សន៍និងសម្ភាសន៍ជាមួយតួអង្គសំខាន់ៗ យើងអោយនិយមន័យថា “ព័ត៌មានគួរឱ្យជឿទុកចិត្ត គឺជាគ្រឿងចាំបាច់សម្រាប់សង្គមប្រកបដោយសេរីភាព និងសន្ដិភាព”។ សូមអរគុណដែលបានជឿជាក់ និងគាំទ្រ RT News — កន្លែងផលិតព័ត៌មានជាក់ស្តែងនិងស្មោះត្រង់ជានិច្ច។ 📍 ចូលរួមជាមួយយើង៖ https://www.rtnewsdaily.com/ 📩 ទំនាក់ទំនង៖ monyvantiso@gmail.com 📱 បណ្ដាញសង្គម៖ Facebook | Telegram | YouTube

View all posts by Ho Monyvant →

Leave a Reply

Your email address will not be published. Required fields are marked *