កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥…..លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង,នាយសេនាធិការរង, ប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរងការិយាល័យ, មេបញ្ជារកងអនុសេនាធំចល័ត, មេបញ្ជាការ-មេបញ្ជាការរង នាយសេនាធិការ ប្រធានស្នាក់ការសន្តិសុខ មូលដ្ឋានក្នុងក្រុង-ស្រុក ព្រមទាំងនាយទាហាន នាយទាហានរង ។
ក្នុងកិច្ចប្រជុំនេះដែរ លោក មេបញ្ជាការ បានលើកសរសើរដល់នាយទាហាន នាយទាហានរង ដែលគោរពនូវវិន័យក្នុងអង្គភាពបានល្អ ហើយខិតខំបំពេញតួនាទីភរកិច្ចដែលថ្នាក់ដាក់ឲ្យកន្លងមក និងបានណែនាំដល់មន្ទីរជំនាញ មេបញ្ជាការក្រុង-ស្រុក ព្រមទាំងនាយទាហានទាំងអស់ត្រូវមានទំនាក់ទំនងល្អជាមួយគណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក-ស្ថាប័នផ្សេងៗ និងអង្គភាពដ៏ទៃទៀត ដើម្បីអនុវត្តនូវការងារភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព ។ ពាក់ពន្ធ័និងការប្រើប្រាស់ទូរសព្វ័ត្រូវប្រើរឲ្យមានប្រយោជន៍ ជាពិសេសមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវកាន់ទូរសព្វ័ឲ្យជាប់ជៀសរៀងប្រជាពលរដ្ឋ ឫជនរងគ្រោះខលមិនចូលក្នុងពេលមានករណីចាំបាច់ផ្សេងៗ ។ ទាំងមន្ទីរជំនាញ និងតាមបណ្តាក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍ផ្សេងៗដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន រួចរាយការណ៍ជាបន្ទាន់ ។ បន្តការងារជួយសម្រួលចរាចរណ៍ ដល់សិស្សានុសិស្ស ចាស់ជរា និងនៅទីប្រជុំជនដែលមានការកក់ស្ទះជាដើម ។ បន្តការងារចុះអបរំផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមបណ្តាសាលារឿនទូទាំងខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាទប់ស្កាត់ និងលើកកម្ពស់ ការអបរំសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) ។
ជាចុងបញ្ជប់នៃកិច្ចប្រជុំ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានដាក់បទបញ្ជាទៅតាមមន្ទីរជំនាញ និងកម្លាំងតាមបណ្តាក្រុង-ស្រុកទាំងអស់ត្រូវបន្តការល្បាត និងបង្រ្កាបជាប្រចាំ(ឲ្យដូចភ្លៀងរលឹម)ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជនប្រជាពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ជាពិសេសពេលចុះអនុវត្តការងារត្រូវមានក្រមសីលធម៌ សុជីវធម៌ ចំពោះប្រពលរដ្ឋ ។ លោកមេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវគេចឲ្យឆ្ងាយពីគ្រឿងញៀន បើនាយទាហានរូបណាពាក់ពន្ធ័និងគ្រឿងញៀន ខ្ញុំជាមេបញ្ជាការមិនលើកលែង អនុវត្តតាមច្បាប់ ។ ព្រមទាំងបានលើកឡើងពីក្រមសីលធម៌ទាំង ៧ប្រការ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់យោធិនកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់ភ្ជាប់ជានិច្ច ។
ដោយ៖ RT News