ទាហានផ្ទះលេខ២ ដែលតែងតែទន្ទ្រានចូលមកទឹកដីកម្ពុជា យ៉ាងគឃ្លើន បាន​ជាន់មីននៅព្រំដែនជាប់កម្ពុជា បណ្ដាលឱ្យរបួសធ្ងន់ និងដាច់ជើង

បាបកម្មមានពិត ឬ ទេវតាមានភ្នែកដែលសារព័ត៌មានថៃ Khaosod បាន​ចុះ​ផ្សាយ​​ក្ដៅៗ​នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ​ពោលគឺនៅមុន​​នេះ​បន្តិច​​ថា ទាហាន​ថៃ ចំនួន​ ៣ ​នាក់​បាន​​ដើរជាន់មីនបណ្ដាលឱ្យរងរបួស​ធ្ងន់ ដោយ​ក្នុង​នោះ​មាន​ម្នាក់​បានដាច់ជើងម្ខាង។
គ្រោះថ្នាក់ជាន់​មីន​ផ្ទះ​នេះ​បាន​កើតមានឡើង ខណៈដែល​ទាហានថៃ ៣ នាក់ខាង​លើ​កំពុងដើរល្បាតទន្ទ្រាននៅតាមព្រំដែនជាប់ប្រទេសកម្ពុជា។
មេទ័ពភូមិភាគ២ របស់ថៃ ប៊ូនស៊ីន ផាត់ក្លាង (Boonsin Phadklang) ដែលល្បី​ខាងរករឿងកម្ពុជា និងព្រហើនចង់វាយ​​កម្ទេច​កម្ពុជា បាន​ទម្លាយប្រាប់កាសែតថៃ ឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឧប្បត្តិហេតុនេះកើតឡើងនៅចំណុចភូមិសាស្ត្រក្នុងស្រុកណាំយឿន ខេត្ត Ubon Ratchathani ជាប់ព្រំដែនខេត្តឧត្តរមានជ័យ របស់កម្ពុជា។
មេទ័ពភូមិភាគ២ របស់ថៃ ប៊ូនស៊ីន ផាត់ក្លាង (Boonsin Phadklang) បានអះអាងថា គ្រាប់មីនដែលទាហានថៃ ទាំង ៣ ខាង​លើ​ជាន់នោះគឺជាគ្រាប់មីន​ដែលសល់ពីសម័យសង្គ្រាម។
សូមបញ្ជាក់​​ថា ទាហានថៃ ដែលរបួសធ្ងន់ដាច់ជើងម្ខាងមានឈ្មោះថា Thanapat Huiwan ចំណែកឯទាហាន ២ នាក់ទៀតដែល​មានឈ្មោះថា Patipat Silasak និងឈ្មោះ Nattawut Srikhem ​បាន​រងរបួស​ដោយមានអាការៈឈឺចុកចាប់ក្នុងទ្រូង និងហឹងត្រចៀក ប៉ុន្តែជាសំណាង​ល្អ គ្មានអ្នកណាម្នាក់គ្រោះថ្នាក់ដល់ជីវិត៕ អត្ថបទដោយ៖ RT News
ចែករំលែក

About Ho Monyvant

RT News ជាអង្គភាពសារព័ត៌មានឯករាជ្យមួយ ដែលមានបេសកកម្មផ្ដល់ព័ត៌មាន យោបល់ និងការវិភាគដ៏ជាក់ស្តែង សម្រាប់បំពេញតម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដោយមានមូលដ្ឋានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា RT News បានប្តេជ្ញាថា នឹងផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ ដែលមានគុណភាព និងស្តង់ដារផ្នែកសារព័ត៌មាន ព្រមទាំងគោរពច្បាប់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មាន RT News ផ្ដល់សេវាផ្សព្វផ្សាយព័ត៌មានជាចម្បងក្នុងមាតិកាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។ មាតិការបស់យើងរួមមាន៖ - ព័ត៌មានប្រចាំថ្ងៃ (ជាតិ និងអន្តរជាតិ) - ការវិភាគនយោបាយ - សេដ្ឋកិច្ច និងសង្គម - វប្បធម៌ និងបច្ចេកវិទ្យា - សន្ទស្សន៍និងសម្ភាសន៍ជាមួយតួអង្គសំខាន់ៗ យើងអោយនិយមន័យថា “ព័ត៌មានគួរឱ្យជឿទុកចិត្ត គឺជាគ្រឿងចាំបាច់សម្រាប់សង្គមប្រកបដោយសេរីភាព និងសន្ដិភាព”។ សូមអរគុណដែលបានជឿជាក់ និងគាំទ្រ RT News — កន្លែងផលិតព័ត៌មានជាក់ស្តែងនិងស្មោះត្រង់ជានិច្ច។ 📍 ចូលរួមជាមួយយើង៖ https://www.rtnewsdaily.com/ 📩 ទំនាក់ទំនង៖ monyvantiso@gmail.com 📱 បណ្ដាញសង្គម៖ Facebook | Telegram | YouTube

View all posts by Ho Monyvant →

Leave a Reply

Your email address will not be published. Required fields are marked *