ថៃ ស្ម័គ្រចិត្តបញ្ចុះពន្ធលើទំនិញអាម៉េរិក មួយចំនួនធំមកនៅសូន្យ%ដើម្បីបញ្ចៀសពន្ធគយ៣៦%របស់​លោក ដូណាល់ ត្រាំ

ប្រទេសថៃ កំពុងលួងចិត្ត​​ប្រធានាធិបតី ដូណាល់ ត្រាំ ដោយបានស្នើសុំបញ្ចុះពន្ធគយលើទំនិញអាម៉េរិក មួយចំនួនធំមកត្រឹមសូន្យ% (០%) ដើម្បីបញ្ចៀសពន្ធគយខ្ពស់៣៦% ដែលសហ​អាម៉េរិក បានគំរាមដាក់លើទំនិញថៃ។ បន្ថែមពី​លើ​នេះ ថៃ ក៏ព្រមបើកចំហទីផ្សារទទួលទិញទំនិញកសិកម្ម និងទំនិញឧស្សាហកម្ម​ ព្រមទាំងជួយទិញយន្តហោះ Boeing បន្ថែមទៀតពីសហរដ្ឋអាម៉េរិក ផងដែរ។ នេះ​បើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី៧ ខែកក្កដា។

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ឆៃ ជុនហាវ៉ាជីរ៉ា (Pichai Chunhavajira) ​បានប្ដេជ្ញាចំពោះសហរដ្ឋអាម៉េរិក ថា ប្រទេសថៃ នឹងព្យាយាមកាត់បន្ថយអតិរេកពាណិជ្ជកម្មទំហំ៤៦ពាន់លានដុល្លារ របស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក ឱ្យបាន៧០%ក្នុងរយៈពេល៥ និងសន្យាធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មក្នុងរយៈពេលន្លោះពី៧ ទៅ៨ឆ្នាំ។

សំណើបញ្ចុះពន្ធ និងការ​ផ្ដល់សម្បទានបន្ថែម​ដល់សហ​រដ្ឋអាម៉េរិក ​នេះ​​នឹងត្រូវដាក់ឱ្យបាន​មុនថ្ងៃពុធ ទី៩ កក្កដា ដែលជាកាលបរិច្ឆេទផុតសុពលភាពនៃការផ្អាកអនុវត្តពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ។ ប្រសិនបើសំណើទទួលយក ថៃ នឹងអាចកាត់បន្ថយពន្ធលើទំនិញអាម៉េរិក ភ្លាមៗ។

សូមបញ្ជាក់​ផងដែ​រថា កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាម ទើបតែទទួលបានការបញ្ចុះពន្ធ​ពី៤៦%មក​ត្រឹម២០%ក្រោមកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាម៉េរិក ខណៈដែលថៃ សង្ឃឹមទទួលបានអត្រាពន្ធល្អជាងនេះក្នុង​រង្វង់១០% ឬ ខ្ពស់​បំផុត២០%៕

ចែករំលែក

About Ho Monyvant

RT News ជាអង្គភាពសារព័ត៌មានឯករាជ្យមួយ ដែលមានបេសកកម្មផ្ដល់ព័ត៌មាន យោបល់ និងការវិភាគដ៏ជាក់ស្តែង សម្រាប់បំពេញតម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដោយមានមូលដ្ឋានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា RT News បានប្តេជ្ញាថា នឹងផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ ដែលមានគុណភាព និងស្តង់ដារផ្នែកសារព័ត៌មាន ព្រមទាំងគោរពច្បាប់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មាន RT News ផ្ដល់សេវាផ្សព្វផ្សាយព័ត៌មានជាចម្បងក្នុងមាតិកាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។ មាតិការបស់យើងរួមមាន៖ - ព័ត៌មានប្រចាំថ្ងៃ (ជាតិ និងអន្តរជាតិ) - ការវិភាគនយោបាយ - សេដ្ឋកិច្ច និងសង្គម - វប្បធម៌ និងបច្ចេកវិទ្យា - សន្ទស្សន៍និងសម្ភាសន៍ជាមួយតួអង្គសំខាន់ៗ យើងអោយនិយមន័យថា “ព័ត៌មានគួរឱ្យជឿទុកចិត្ត គឺជាគ្រឿងចាំបាច់សម្រាប់សង្គមប្រកបដោយសេរីភាព និងសន្ដិភាព”។ សូមអរគុណដែលបានជឿជាក់ និងគាំទ្រ RT News — កន្លែងផលិតព័ត៌មានជាក់ស្តែងនិងស្មោះត្រង់ជានិច្ច។ 📍 ចូលរួមជាមួយយើង៖ https://www.rtnewsdaily.com/ 📩 ទំនាក់ទំនង៖ monyvantiso@gmail.com 📱 បណ្ដាញសង្គម៖ Facebook | Telegram | YouTube

View all posts by Ho Monyvant →

Leave a Reply

Your email address will not be published. Required fields are marked *