កំពង់ស្ពឺ៖ នារសៀលកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ រួមជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ឌិន ផារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។
នាឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានឧបត្ថម្ភនូវថវិកា ចំនួន ៥០០,០០០រៀល និងសម្ភារៈជាគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន(អង្ករ ០២បេ ,ទឹកសុទ្ធ ០២កេស,មីម៉ាម៉ា ០២កេស និងទឹកផ្លែឈើ ០២កេសផងដែរ។
លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ លោកតែងតែយកចិត្តទុក្ខដាក់ចំពោះនាយទាហាន នាយទាហានរងគ្រប់រូបមិនថាឈឺ ឬប្រពន្ធឆ្លងទន្លេ(លំហែរមាតុភាព)នុះទេ ឲ្យតែមានបញ្ហាតែងមានវត្តមានលោកអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ជានិច្ច ព្រមទាំងបាននាំយកថវិកា និងសម្ភារៈផ្ទាល់ខ្លួន ជួយឧបត្ថម្ភថែមទៀតផង ទាំងនេះសបញ្ជាក់ឲ្យឃើញថា សុខទុក្ខមន្ត្រីថ្នាក់ក្រោមគឺកង្វល់របស់ថ្នាក់ដឹកនាំ។
លោកវរសេនីយ៍ទោ ឌិន ផារិទ្ធ និងក្រុមគ្រួសារបានសម្តែងចេញនូវអារម្មណ៍រីករាយប្រកបដោយភាពកក់ក្តៅ ព្រមទាំងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមការងារកងរាជអាវុធហត្ថ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលបានចំណាយពេលវេលាដ៏មានកម្លៃ អញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់និងបានឧបត្ថម្ភជាថវិកាសម្ភារៈផ្សេងៗថែមទៀត។
ជាចុងក្រោយលោក វរសេនីយ៍ទោ ឌិន ផារិទ្ធ ក៌បានគោរពជួនពរជ័យសេរីមង្គលដល់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ៕