សមាគមនិស្សិតដើម្បីសង្គម បានធ្វើកម្មវិធីសប្បុរសធម៌មួយទៅកាន់មណ្ឌលមែកឈើកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននាំយកទៅជាមួយនូវថវិការ និងសម្ភារៈមួយចំនួន ក្នុងនោះរួមមាន ទឹកដោះគោ អាដេ (AD Milk) ចំនួន១០កេះ សំលៀកបំពាក់ចំនួន១០០កំប្លេរ ប៊ិចចំនួន១០០០ដើម និងថវិកាចំនួន ១,៦១០,០០០រៀលផងដែរ ដែលថវិការ និងសម្ភារៈទាំងនោះបានមកពីការបរិច្ចាករបស់សមាជិកសមាជិកាសមាគម សប្បុរសជន និងក្រុមហ៊ុនផលិតទឹកដោះគោ អាដេ ផ្ទាល់។ កម្មវិធីសម្បុរសខាងលើត្រូវបានផ្តួចផ្តើម និងរៀបចំដោយលោក ម៉ិញ ល័ក្ខគង់ ដែលជាអនុប្រធានសមាគម និងមានការចូលរួមពីលោក ព្រំ ម៉ារ៉ាឌី ប្រធានសមាគម លោក សុខ តារារិទ្ធិ ប្រធានក្រុមប្រឹក្សា និងសមាជិកមួយចំនួន។ លោក ផាន់ ផល្លា ដែលជាប្រធាន មណ្ឌលមែក បានទទួលស្វាគមន៏ដោយភាពកក់ក្តៅ និងរុសរាយរាក់ទាក់ រួមជាមួយបុគ្គលិក ដែលជាអ្នកមើលថែរ ក្មេងៗ បានទទួលដោយស្នាមញញឹមគ្រប់ៗគ្នា។ លោក ផាន់ ផល្លា ដែលជាប្រធានមណ្ឌល បានរៀបរាប់អំពីដើមកំណើត ក៏ដូចជាដំណើរការរបស់មណ្ឌលចាប់តាំងពីការកកើតរហូតមកដល់បច្ចុប្បន្ន ដោយលោកបានលើកឡើងថា៖ មណ្ឌលមែកឈើ បង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ដោយអ្នកស្រី សរ សក្តា មណ្ឌលមែកធ្លាប់ទទួល ក្មេងកំព្រា យកមកចិញ្ចឹម ប្រមាណជា 2០០០នាក់ហើយ ដោយគិតតាំងពីឆ្នាំ ១៩៩៤មក សព្វថ្ងៃនេះ មណ្ឌលមែកឈើ កំពុងតែទទួលចិញ្ចឹមកុមារកំព្រា ចំនួន ១៩២នាក់ ដោយក្នុងនោះ មានស្រី ចំនួន ៧៥នាក់ បុគ្គលិកបច្ចុប្បន្ន មានចំនួន ២៧នាក់។ គាត់បានបន្តរទៀតថា៖ កុមារដែលនៅក្នុងមណ្ឌលភាគច្រើនគឺជាកុមារដែលគ្មានម្តាយឪពុក កុមារដែលគេបោះបង់ចោល កុមារដែលមានម្តាយចុង ឬឪពុកចុងដែលប្រើហឹង្សា និងធ្វើបាបកុមារទាំងនោះ។ លោកបានបន្ថែមទៀតថា មណ្ឌលនេះទំរាំតែកើតឡើងបានប៉ុននេះគឺមានការលះបង់ខ្ពស់ណាស់ ទាំងកម្លំាងកាយចិត្ត ក្នុងការស្វះស្វែងរកថវិការ ក៏ដូចជាសម្ភារៈដើម្បីសាងសង់ និងផ្គត់ផ្គង់រាល់ការចំណាយដែលមានរៀងរាល់ថ្ងៃ។ លោក ម៉ិញ ល័ក្ខគង់ បានកោតសសើរចំពោះការលះបង់យ៉ាងធំជាងរបស់លោកប្រធានមណ្ឌល និងបុគ្គលិកទាំងឡាយ រួមទាំងអ្នកដែលបានស្ម័គ្រចិត្តជួយមកកាន់មណ្ឌល។ ចំនែកលោក ព្រំ ម៉ារ៉ាឌី ដែលជាប្រធានសមាគមនិស្សិតដើម្បីសង្គម ក៏បានកោតសរសើរចំពោះការលះបង់របស់លោកប្រធានមណ្ឌល ចំពោះកុមារកម្ពុជា ដែលគ្មានទីរំពឹងទាំងនោះ គឺពិតជាការចូលរួមចំនែកយ៉ាងធំធេងចំពោះជាតិមាតុភូមិ។ លោកក៏បានបន្ថែមទៀតថា៖ សមាគមនឹងជួយជ្រោមជ្រែង ក៏ដូចជានឹងផ្តល់អាហារូបករណ៏ថ្នាក់ឧត្តមសិក្សាដល់ប្អូនៗដែលរៀនចប់ថ្នាក់វិទ្យាល័យហើយមានបំណងចង់ចូលរៀននៅមហាវិទ្យាល័យដែលជាដៃគូររបស់សមាគមផ្ទាល់តែម្តង។ ក្រោយពីសំណេះសំណាលគ្នា លោក ផាន់ ផល្លា បានជូនដើរមើលទីធ្លារមណ្ឌល ជាពិសេសមណ្ឌលក៏មានកន្លែងសម្រាប់បង្រៀនវិជ្ជាជីវៈខ្លីៗដូចជា ឆុងកាហ្វេ ធ្វើនំជាដើម ដើម្បីផ្តល់ឳកាសដល់ប្អូនដែលចង់រៀនអាចចូលរៀនបាន។ ជាចុងក្រោយលោក ផាន់ ផល្លា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ សមាគមនិស្សិតដើម្បីសង្គម ដែលបានចូលរួមជាមួយមណ្ឌលនៅថ្ងៃនេះ ក៏ដូចជានឹងផ្តល់ឳកាសអាហារូបករណ៏ដល់ប្អូនៗ ហើយលោកក៏សូមអគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាសប្បុរសជនទាំងឡាយដែលតែងតែជួយជ្រោមជ្រែងដល់មណ្ឌលមិនថា ជាថវិកា សម្ភារៈ ក៏ដូចជាស្ម័គ្រចិត្តមកជួយមណ្ឌលផ្ទាល់។ ជាកិច្ចបញ្ចប់លោក ម៉ិញ ល័ក្ខគង់ ក៏បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំសមាគម និងមណ្ឌល ដែលបានចូលរួម និងទទួលស្វាគមន៏យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណទៅដល់សម្បុរសជនទាំងឡាយដែលបានចូលរួមចំនែកចូលរួមក្នុងកម្មវិធី ទាំងថវិការក្តី និងសម្ភារៈក្តី។ លោកសង្ឃឹមយ៉ាងមុតមាំថា មណ្ឌលនឹងមានការរីកចម្រើនតទៅមុខទៀតក្រោមការដឹកនាំរបស់លោកប្រធានមណ្ឌលដើម្បីជួយដល់កុមារដែលគ្មានទីរំពឹង និងមានការជួយជ្រោមជ្រែងពីសំណាក់ថ្នាក់ដឹកនាំ និងសម្បុរសជននានាបន្ថែមទៀត។