ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងបញ្ជូនមីស៊ីលការពារដែនអាកាស “Patriot” ទៅកាន់ប្រទេសអ៊ុយក្រែន ដោយបន្ថែមថា កាំជ្រួចនេះគឺចាំបាច់សម្រាប់អ៊ុយក្រែនដើម្បីការពារប្រទេស។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងបញ្ជូនកាំជ្រួចការពារដែនអាកាស “Patriot” ទៅកាន់អ៊ុយក្រែន ដោយនិយាយថា កាំជ្រួចនេះគឺចាំបាច់សម្រាប់ការពារប្រទេស ព្រោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin “និយាយល្អ ប៉ុន្តែទម្លាក់គ្រាប់បែកគ្រប់ៗគ្នានៅពេលល្ងាច”។
លោក Trump មិនបានបញ្ជាក់ចំនួនថាតើមីស៊ីល Patriot ដែលលោកគ្រោងនឹងបញ្ជូនទៅកាន់អ៊ុយក្រែនប៉ុន្មាននោះទេ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកនឹងទទួលបានសំណងសម្រាប់ការចំណាយពីសហភាពអឺរ៉ុប។ ប្រធានាធិបតីអាមេរិកកាន់តែខកចិត្តចំពោះលោក ពូទីន ខណៈមេដឹកនាំរុស្ស៊ីបានទប់ទល់នឹងការប៉ុនប៉ងរបស់លោក Trump ក្នុងការចរចាបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី។
តាមប្រភពវែបសាយ Axios បានរាយការណ៍កាលពីថ្ងៃអាទិត្យ (ខែកក្កដា 13) ដោយដកស្រង់ប្រភពពីរដែលដឹងពីបញ្ហានេះថា Trump ត្រូវបានគេរំពឹងថានឹងប្រកាសផែនការថ្មីដើម្បីផ្តល់អាវុធដល់អ៊ុយក្រែនដែលជាការផ្ទុយស្រឡះពីជំហរមុនរបស់គាត់។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើឱ្យបង្កើនសមត្ថភាពការពារជាតិ ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រចាំថ្ងៃដែលកំពុងបន្តដោយរុស្ស៊ី។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានទ័ពរួម Andrews នៅខាងក្រៅ Washington, DC ថា “យើងនឹងបញ្ជូននូវមីស៊ីល Patriot ដែលពួកគេចង់បានយ៉ាងខ្លាំង ដោយសារតែលោក Putin បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល គាត់បាននិយាយល្អ ហើយគាត់បានទម្លាក់គ្រាប់បែកដាក់គ្រប់គ្នានៅពេលល្ងាច ប៉ុន្តែមានបញ្ហាបន្តិចបន្តួចជាមួយរឿងនេះ ខ្ញុំមិនចូលចិត្តវាទេ”
លោក Trump បានបន្តទៀតថា “ជាមូលដ្ឋាន យើងនឹងបញ្ជូនអោយពួកគេនូវឧបករណ៍យោធាទំនើបៗជាច្រើនប្រភេទ ហើយពួកគេនឹងបង់ប្រាក់ឱ្យយើង 100 ភាគរយសម្រាប់យុទ្ធោបករណ៍ទាំងនោះ។
មេដឹកនាំអាមេរិកក៏គ្រោងជួបអគ្គលេខាធិការអង្គការអូតង់ លោក Mark Rutte ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត។
ប្រែសម្រួលអត្ថបទដោយ៖ ហូរ មុនីវ័ន្ត
ប្រភព៖ Reuters