រដ្ឋមន្ត្រី ក្រសួងការងារចុះទៅផ្ទាល់ដល់តំបន់ជាយដែនតែម្ដង ដើម្បីទទួលពលករមកពីស្រុកថៃ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​មណ្ឌល​​សំចត​​ដែល​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ពី​ឱកាសការងារ និងការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ នៅ​តាម​ច្រកព្រំដែន​កម្ពុជា-ថៃ​ដែល​ជាយន្តការ​ត្រៀម​របស់​ក្រសួង​ក្នុង​ការ​ទទួល​បងប្អូន​ប្រជាពលរដ្ឋ និងពលករខ្មែរ​ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើតវិញ។ ក្នុង​នោះ​ក៏​មាន​ការ​ទទួលស្វាគមន៍ និងអមដំណើរ​ដោយ​ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃ​គណៈអភិបាល​ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ​ជា​ច្រើនរូបទៀត។ #MLVT #HENGSour

រដ្ឋមន្ត្រី ក្រសួងការងារចុះទៅផ្ទាល់ដល់តំបន់ជាយដែនតែម្ដង ដើម្បីទទួលពលករមកពីស្រុកថៃ Read More

ច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ ត្រូវបានមន្រ្តីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះទៅដល់ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ

(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជាវិញ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្តល់ព័ត៌មានទាក់ទងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះផងដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនរថយន្តជាច្រើនគ្រឿងដែលជាមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែននីមួយៗនៃកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះបងប្អូនប្រជាពលរដ្ឋ …

ច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ ត្រូវបានមន្រ្តីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះទៅដល់ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ Read More

កម្ពុជា សម្រេចបញ្ជូនពាក្យបណ្ដឹងផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនៅព្រឹកថ្ងៃអាទិត្យ នេះ

ភ្នំពេញ៖ កម្ពុជា បានប្រកាសជំហរយ៉ាងមុតមាំថា ទោះបីជាកម្ពុជា ទទួលយកការចរចាជាមួយថៃ ជុំវិញវិវាទព្រំដែនតាមរយៈកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានចាប់ផ្តើមកាលពីម្សិលមិញ និងបន្ដកិច្ចប្រជុំនេះនៅអាទិត្យ នេះទៀតក្ដី ក៏កម្ពុជា នៅតែត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីជាមួយប្រទេសជិតខាង និងដើម្បីការពារទឹកដីរបស់កម្ពុជា ហើយនេះបង្ហាញថា កម្ពុជា ឈរលើភាពត្រឹមត្រូវ និងគោរពតាមច្បាប់អន្តរជាតិជាគោលសំខាន់។ ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅមុននេះបន្តិចថា នៅព្រឹកថ្ងៃអាទិត្យ ទី១៥ មិថុនា ឆ្នាំ២០២៥ …

កម្ពុជា សម្រេចបញ្ជូនពាក្យបណ្ដឹងផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនៅព្រឹកថ្ងៃអាទិត្យ នេះ Read More

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ និងជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា

​ ខេត្តកែប​ រួមជាមួយ​ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អញ្ជើញ​ចូលរួម​អបអរសាទរ​ព្រះរាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ សម្ដេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតាជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ គម្រប់​ព្រះជន្ម​ ៨៩​ យាងចូល​ ៩០​ ព្រះវស្សា​ ៕ ខេត្តកែប​,​ ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៦​ មិថុនា​ ២០២៥

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ និងជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា Read More

កម្មវិធីការផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ ៖ “ ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់ ” 2025 “中柬旅游年”贵州省大学生“ 千人留学计划” 访学活动开幕仪式

កម្មវិធីការផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ ៖ “ ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់ ” 2025 “中柬旅游年”贵州省大学生“ 千人留学计划” 访学活动开幕仪式 រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥  និស្សិតចិន ៣៣ នាក់មកពីសាកលវិទ្យាល័យ Qiannan Normal University for Nationalities នៃប្រទេសចិនបានចូលរួមកម្មវិធី …

កម្មវិធីការផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ លើកទី២ ក្រោមប្រធានបទ ៖ “ ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់ ” 2025 “中柬旅游年”贵州省大学生“ 千人留学计划” 访学活动开幕仪式 Read More

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ញើសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស បារាំង។

១. ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ÷ . ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ . រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ . កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា . កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការចម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ២. បន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើ …

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ញើសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស បារាំង។ Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពី ការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ៕ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នេះ   ប្រភព៖ ក្រសួងព័ត៌មាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពី ការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ Read More

អបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការដៃគូ អង្គការ​វិជ្ជាជីវៈ វិស័យឯកជន អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០នាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធ​ពិធី​អបអរសាទរ​ពិធី​សំខាន់ៗ​ចំនួន ៣ព្រមគ្នា ដែលទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជា​ការ​អភិវឌ្ឍ​ធនធានមនុស្សប្រកបដោយចីរភាព» ទី២ ខួបលើកទី២៤ ទិវា​ពិភពលោក​ប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើក​កម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិត​វ័យក្មេង​នៅគ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» និងទី៣ …

អបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ Read More

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបង្ហាញការប្តេជ្ញាចិត្តថា នឹងជួយជំរុញការនាំចេញផលិតផលរបស់កម្ពុជាឱ្យកាន់តែច្រើនទៅកាន់ប្រទេសឥណ្ឌូណេស៊ី

ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជាបានថ្លែងថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យពាណិជ្ជកម្មកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតនោះប្រទេសឥណ្ឌូណេស៊ី នឹងធ្វើយ៉ាងណាឱ្យមានការនាំចេញផលិតផលរបស់កម្ពុជាកាន់តែច្រើនទៅកាន់ប្រទេសឥណ្ឌូណេស៊ី ព្រមជាមួយគ្នា នឹងធ្វើយ៉ាងណាណែនាំឱ្យពលរដ្ឋឥណ្ឌូណេស៊ីបានស្គាល់នូវផលិតផល របស់កម្ពុជា ដែលជាមធ្យោបាយមួយអាចនាំផលិតផលកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ីបន្ថែមទៀត។ ការថ្លែងបញ្ជាក់របស់ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ីបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន និង ការធ្វើបទបង្ហាញស្តីពីគោលនយោបាយនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ …

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបង្ហាញការប្តេជ្ញាចិត្តថា នឹងជួយជំរុញការនាំចេញផលិតផលរបស់កម្ពុជាឱ្យកាន់តែច្រើនទៅកាន់ប្រទេសឥណ្ឌូណេស៊ី Read More

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពីសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពីសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់ និងណែនាំលើរបាយការណ៍ពីលទ្ធផលការងាររបស់គណៈវិស្វករកម្ពុជាដែលបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារបន្តដើម្បីពង្រឹងដំណើរការ និងការអនុវត្តការងាររបស់គណៈវិស្វករកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕     

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពីសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។ Read More