លោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធបន្ថែម១០%លើប្រទេសណាដែល​អនុវត្ត ឬ សម្របតាមគោលនយោបាយប្រឆាំងសហរដ្ឋអាម៉េរិក របស់​ប្លុកប្រទេស BRICS

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ​ប្រកាសដាក់ពន្ធគយបន្ថែម១០%លើប្រទេសណាដែលអនុវត្ត ឬ សម្របខ្លួនតាមគោលនយោបាយប្រឆាំងសហ​រដ្ឋអាម៉េរិក នៃប្លុកប្រទេស BRICS ដែលរួមមានសមាជិកស្ថាបនិកសំខាន់ៗដូចជាប្រេស៊ីល រុស្ស៊ី ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងសមាជិកថ្មីៗដូចជាអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ ជាដើម។ ​នេះ​បើ​យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ការព្រមានរបស់លោក ដូណាល់ ត្រាំ នេះធ្វើឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញ Truth Social កាលពីថ្ងៃអាទិត្យ ទី៦ កក្កដា ខណៈប្លុកប្រទេស BRICS កំពុងកោះប្រជុំកំពូលនៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្លុកប្រទេស BRICS បានរិះគន់ការវាយប្រហារដោយយោធាទៅលើអ៊ីរ៉ង់ និងសកម្មភាពយោធារបស់អ៊ីស្រាអែល ប៉ុន្តែមិនបានបញ្ចេញចំឈ្មោះលោក ដូណាល់ ត្រាំ នោះទេ ហើយ​ក៏មិនបានរិះគន់ប្រទេសរុស្ស៊ី នោះឡើយ។

ទន្ទឹម​នេះ លោក ដូណាល់ ត្រាំ បាន​និយាយថា សហរដ្ឋអាម៉េរិក នឹងចាប់ផ្ដើមចេញលិខិតជាផ្លូវការនៅថ្ងៃច័ន្ទ ទី៧ កក្កដា ​នេះ​ដើម្បីបញ្ជាក់ពីអត្រាពន្ធសម្រាប់ប្រទេសនីមួយៗ៕

ចែករំលែក

About Ho Monyvant

RT News ជាអង្គភាពសារព័ត៌មានឯករាជ្យមួយ ដែលមានបេសកកម្មផ្ដល់ព័ត៌មាន យោបល់ និងការវិភាគដ៏ជាក់ស្តែង សម្រាប់បំពេញតម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដោយមានមូលដ្ឋានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា RT News បានប្តេជ្ញាថា នឹងផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ ដែលមានគុណភាព និងស្តង់ដារផ្នែកសារព័ត៌មាន ព្រមទាំងគោរពច្បាប់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មាន RT News ផ្ដល់សេវាផ្សព្វផ្សាយព័ត៌មានជាចម្បងក្នុងមាតិកាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។ មាតិការបស់យើងរួមមាន៖ - ព័ត៌មានប្រចាំថ្ងៃ (ជាតិ និងអន្តរជាតិ) - ការវិភាគនយោបាយ - សេដ្ឋកិច្ច និងសង្គម - វប្បធម៌ និងបច្ចេកវិទ្យា - សន្ទស្សន៍និងសម្ភាសន៍ជាមួយតួអង្គសំខាន់ៗ យើងអោយនិយមន័យថា “ព័ត៌មានគួរឱ្យជឿទុកចិត្ត គឺជាគ្រឿងចាំបាច់សម្រាប់សង្គមប្រកបដោយសេរីភាព និងសន្ដិភាព”។ សូមអរគុណដែលបានជឿជាក់ និងគាំទ្រ RT News — កន្លែងផលិតព័ត៌មានជាក់ស្តែងនិងស្មោះត្រង់ជានិច្ច។ 📍 ចូលរួមជាមួយយើង៖ https://www.rtnewsdaily.com/ 📩 ទំនាក់ទំនង៖ monyvantiso@gmail.com 📱 បណ្ដាញសង្គម៖ Facebook | Telegram | YouTube

View all posts by Ho Monyvant →

Leave a Reply

Your email address will not be published. Required fields are marked *