ទឹកជំនន់ភ្លាមៗនៅរដ្ឋតិចសាស់ បង្កឱ្យស្លាប់ជាង ១០៩នាក់ និងបាត់ខ្លួនជាង ១៦០នាក់ ខណៈក្រុមសង្គ្រោះបន្តស្វែងរកជនរងគ្រោះ

កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៥ — រដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ ខណៈដែលមានទឹកជំនន់ភ្លាមៗបានបង្កឱ្យស្លាប់មនុស្សច្រើនជាង១០៩នាក់ និងបាត់ខ្លួនជាង១៦០នាក់។ អាជ្ញាធរនិងក្រុមសង្គ្រោះបន្តអនុវត្តបេសកកម្មស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះ ទោះបីក្ដីសង្ឃឹ មស្វែងរកអ្នករស់រានមានជីវិតតិចតូចក៏ដោយ។
អភិបាលរដ្ឋតិចសាស់បានប្រកាសក្នុងសន្និសីទសារព័ត៌មានថា មហន្តរាយនេះមានទំហំធំ និងមានឥទ្ធិពលយ៉ាងខ្លាំង ដោយអ្នកបាត់ខ្លួនរួមមានក្មេងស្រី ៥ នាក់ និងអ្នកប្រឹក្សាម្នាក់ពីជំរុំ Mystic ជាជំរុំរដូវក្តៅមួយនៅជាប់មាត់ទឹក។ លោកបញ្ជាក់ថា ភារកិច្ចសំខាន់បំផុតនាពេលនេះគឺការស្វែងរកអ្នកនៅសល់ និងជួយអ្នករងគ្រោះ ដោយមិនផ្អាករហូតដល់ទទួលបានជោគជ័យ។

ក្នុងនោះ អ្នកសារព័ត៌មានបានសួរអំពីការទទួលខុសត្រូវលើការស្លាប់ជាច្រើននេះ។ លោកអភិបាលបានឆ្លើយយ៉ាងថា ពេលនេះមិនមែនជាពេលសម្រាប់ការរកមូលហេតុឬបន្ទោសទេ តែជាពេលសហការដោះស្រាយបញ្ហា ដូចក្រុមបាល់ទាត់ដើម្បីឈានទៅជាក្រុមជើងឯកបានលុះត្រាតែសាមគ្គីគ្នា។

ក្រសួងអាកាសធាតុបានអោយដឹងថា ព្យុះបានចាប់ផ្តើមតាំងពីព្រឹកព្រលឹមថ្ងៃទី ៤ ខែកក្កដា ខណៈពេលដែលមនុស្សភាគច្រើននៅកំពុងដេកលក់។ ការព្រមានអំពីខ្យល់ព្យុះត្រូវបានចេញជាច្រើនថ្ងៃមុនមកហើយ ហើយការព្រមានទឹកជំនន់និងសារ SMS ស្ថានភាពអាសន្ន ត្រូវបានចេញផ្សាយក្នុងពេលខ្លីប៉ុន្មានម៉ោង មិនអាចឱ្យប្រជាជនរួចផុតបានទេ។ តំបន់ខោនធីស្នូល ដែលជាតំបន់ជាប់ភ្នំ មានសំណើមខ្ពស់ ទៅជាហេតុបង្ករពពកព្យុះធំៗ និងអាចធ្លាក់ភ្លៀងបានយូរជាងធម្មតា។
អ្នកជំនាញក៏បញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ និងសីតុណ្ហភាពខ្ពស់នៅឈូងសមុទ្រម៉ិកស៊ិក បានបង្កើតលក្ខខណ្ឌឲ្យព្យុះធ្ងន់កើតឡើង។ កម្ពស់រលកយក្ស (tsunami-like surge) រហូតដល់ ៣០ ហ្វីត (ប្រហែល៩ម៉ែត្រ) ។
មន្ត្រីនិងក្រុមសង្គ្រោះជាច្រើនបានបន្តយុទ្ធនាការស្វែងរកជនរងគ្រោះក្នុងលក្ខខណ្ឌស្ថានភាពជាប្រចាំ។ អ្នកស្ម័គ្រចិត្តជាច្រើនបានចូលរួមផងដែរ ដោយបង្កើតមជ្ឈមណ្ឌលប្រមូលអំណោយ រួមទាំងទឹក អាហារស្ងួត សំភារៈសង្គ្រោះ និងផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នកបាត់បង់គ្រួសារ។ នៅទីក្រុង San Antonio ប្រជាជនក៏បានរៀបចំទីតាំងសម្រាប់កាន់ទុក្ខចំពោះជនរងគ្រោះ។
ប្រធានាធិបតី Donald Trump បានប្រកាសថា លោកនិងស្ត្រីទីមួយនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅតំបន់ដែលរងគ្រោះនៅថ្ងៃទី ១១ ខែកក្កដា ដើម្បីជួយលើកទឹកចិត្តនិងបង្ហាញការថ្លែងអំណរគុណដល់មន្ត្រីសង្គ្រោះនានា។ លោកក៏បានថ្លែងថា ការប្រែប្រួលអាកាសធាតុជាគោលបំណងសំខាន់មួយដែលរដ្ឋាភិបាលរបស់លោកនឹងត្រូវពិចារណាឡើងវិញ។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

About Ho Monyvant

RT News ជាអង្គភាពសារព័ត៌មានឯករាជ្យមួយ ដែលមានបេសកកម្មផ្ដល់ព័ត៌មាន យោបល់ និងការវិភាគដ៏ជាក់ស្តែង សម្រាប់បំពេញតម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដោយមានមូលដ្ឋានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា RT News បានប្តេជ្ញាថា នឹងផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ ដែលមានគុណភាព និងស្តង់ដារផ្នែកសារព័ត៌មាន ព្រមទាំងគោរពច្បាប់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មាន RT News ផ្ដល់សេវាផ្សព្វផ្សាយព័ត៌មានជាចម្បងក្នុងមាតិកាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។ មាតិការបស់យើងរួមមាន៖ - ព័ត៌មានប្រចាំថ្ងៃ (ជាតិ និងអន្តរជាតិ) - ការវិភាគនយោបាយ - សេដ្ឋកិច្ច និងសង្គម - វប្បធម៌ និងបច្ចេកវិទ្យា - សន្ទស្សន៍និងសម្ភាសន៍ជាមួយតួអង្គសំខាន់ៗ យើងអោយនិយមន័យថា “ព័ត៌មានគួរឱ្យជឿទុកចិត្ត គឺជាគ្រឿងចាំបាច់សម្រាប់សង្គមប្រកបដោយសេរីភាព និងសន្ដិភាព”។ សូមអរគុណដែលបានជឿជាក់ និងគាំទ្រ RT News — កន្លែងផលិតព័ត៌មានជាក់ស្តែងនិងស្មោះត្រង់ជានិច្ច។ 📍 ចូលរួមជាមួយយើង៖ https://www.rtnewsdaily.com/ 📩 ទំនាក់ទំនង៖ monyvantiso@gmail.com 📱 បណ្ដាញសង្គម៖ Facebook | Telegram | YouTube

View all posts by Ho Monyvant →

Leave a Reply

Your email address will not be published. Required fields are marked *