អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាតរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ត្រូវបានសារព័ត៌មានរបស់ថៃស្រង់សម្តីថា ប្រទេសថៃនឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោសអន្តរជាតិដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បន្តថា ថៃគួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាងនៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង។ ឯកឧត្តម បញ្ជាក់ថា រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនដែលបង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាទទួលរងការលាបពណ៌បង្ខូចបង្កាច់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរនិងមន្ត្រីថ្នាក់ដឹកនាំថៃ។ អាស្រ័យហេតុនេះ សូមថៃប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ទើបជាការល្អ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាចេះដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនតាមរយៈយន្តការប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្ទាល់និងបានធ្វើការងារយ៉ាងសកម្មនិងអាចគ្រប់គ្រងសភាពការណ៍បាន។

ដូច្នេះ សូមរដ្ឋាភិបាលថៃកុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសំបុកឧក្រិដ្ឋជនតាមអនឡាញ និងសំបុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាទេដែលរងគ្រោះពីបណ្តាញចែកចាយឧក្រិដ្ឋជនតាមអ៊ិនធឺណិត និងចែកចាយគ្រឿងញៀនពីប្រទេសថៃ៕

ចែករំលែក

About Ho Monyvant

RT News ជាអង្គភាពសារព័ត៌មានឯករាជ្យមួយ ដែលមានបេសកកម្មផ្ដល់ព័ត៌មាន យោបល់ និងការវិភាគដ៏ជាក់ស្តែង សម្រាប់បំពេញតម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដោយមានមូលដ្ឋានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា RT News បានប្តេជ្ញាថា នឹងផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ ដែលមានគុណភាព និងស្តង់ដារផ្នែកសារព័ត៌មាន ព្រមទាំងគោរពច្បាប់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មាន RT News ផ្ដល់សេវាផ្សព្វផ្សាយព័ត៌មានជាចម្បងក្នុងមាតិកាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។ មាតិការបស់យើងរួមមាន៖ - ព័ត៌មានប្រចាំថ្ងៃ (ជាតិ និងអន្តរជាតិ) - ការវិភាគនយោបាយ - សេដ្ឋកិច្ច និងសង្គម - វប្បធម៌ និងបច្ចេកវិទ្យា - សន្ទស្សន៍និងសម្ភាសន៍ជាមួយតួអង្គសំខាន់ៗ យើងអោយនិយមន័យថា “ព័ត៌មានគួរឱ្យជឿទុកចិត្ត គឺជាគ្រឿងចាំបាច់សម្រាប់សង្គមប្រកបដោយសេរីភាព និងសន្ដិភាព”។ សូមអរគុណដែលបានជឿជាក់ និងគាំទ្រ RT News — កន្លែងផលិតព័ត៌មានជាក់ស្តែងនិងស្មោះត្រង់ជានិច្ច។ 📍 ចូលរួមជាមួយយើង៖ https://www.rtnewsdaily.com/ 📩 ទំនាក់ទំនង៖ monyvantiso@gmail.com 📱 បណ្ដាញសង្គម៖ Facebook | Telegram | YouTube

View all posts by Ho Monyvant →

Leave a Reply

Your email address will not be published. Required fields are marked *