ថៃនឹងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក និងការបញ្ចុះពន្ធមួយចំនួន

ថៃនឹងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក និងការបញ្ចុះពន្ធមួយចំនួន ប្រទេសថៃ៖ ប្រទេសថៃបានប្រកាសពីផែនការបង្កើនការនាំចូល​ពីអាមេរិក រួមមាន ផលិតផលកសិកម្ម ថាមពល និងយន្តហោះ ហើយនឹងការបញ្ចុះពន្ធមួយចំនួន​លើទំនិញអាមេរិកផងដែរ។ ប្រទេសថៃកំពុងរៀបចំសំណើ និងកំណត់ការកិច្ចចរចាជាមួយសហរដ្ឋអាមេរិក​ក្នុងពេលឆាប់ៗខាងមុខនេះ។ ពន្ធគយលើការនាំចូល ៣៦% ពីសហរដ្ឋអាមេរិក នឹងប៉ះពាល់ខ្លាំងដល់ការនាំចេញ និងការបន្ថយកំណើនសេដ្ឋកិច្ចថៃ។ ប្រភព៖ Reuters

ថៃនឹងបង្កើនការនាំចូលពីសហរដ្ឋអាមេរិក និងការបញ្ចុះពន្ធមួយចំនួន Read More

វៀតណាមនឹងទិញផលិតផលការពារជាតិ និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយគម្លាតពាណិជ្ជកម្ម

វៀតណាមនឹងទិញផលិតផលការពារជាតិ និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយគម្លាតពាណិជ្ជកម្ម វៀតណាម៖ វៀតណាមគ្រោងនឹងទិញទំនិញផលិតផលការពារជាតិ និងសន្តិសុខ​របស់អាមេរិក ដើម្បីដោះស្រាយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលលើសជាង ១២៣ ប៊ីលានដុល្លារកាលពីឆ្នាំមុន។ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យពន្យារពេលចំនួន ៤៥ថ្ងៃ សម្រាប់ការអនុវត្ត​ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីទុកពេលការចរចា និងធានាឱ្យមានតុល្យភាព​នៃទំនាក់ទំនងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ វៀតណាមក៏កំពុងបញ្ជាទិញយន្តហោះពាណិជ្ជកម្ម​ដែលអាចដឹកជញ្ជូន​ក្នុងល្បឿនលឿនពីសហរដ្ឋអាមេរិក ក្នុងគោលបំណងឆ្លើយតបនឹងកង្វល់របស់​ក្រុមប្រឺក្សាពាណិជ្ជកម្មអាមេរិកផងដែរ។ ប្រភព៖ CNA

វៀតណាមនឹងទិញផលិតផលការពារជាតិ និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយគម្លាតពាណិជ្ជកម្ម Read More

«ចិន» សងសឹកដោយការដំឡើងពន្ធនាំចូលលើទំនិញអាមេរិក ៣៤%

“ចិន” ប្រកាសពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកគ្រប់ប្រភេទកើនឡើង ៣៤% រួមនឹងការគ្រប់គ្រងការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក នេះជាការឆ្លើយតបទៅនឹងវិធានការពន្ធរបស់លោក Donald Trump។ នៅថ្ងៃនេះ (ថ្ងៃទី 5 ខែមេសា ឆ្នាំ 2025) ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសអំពីការដំឡើងពន្ធនាំចូលលើផលិតផលទាំងអស់ពីសហរដ្ឋអាមេរិកបន្ថែម 34 ភាគរយទៀតជាការឆ្លើយតបទៅនឹងពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump ។ ដោយនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១០ ខែមេសា នេះតទៅ។ ពន្ធនឹងបន្ថែមលើពន្ធនាំចូលដែលមានស្រាប់។ មុនពេល Trump វាយបកវិញ ដោយនិយាយថា ចិនកំពុងធ្វើការផ្លាស់ប្តូរខុស ដោយសារតែមិនមានសមត្ថភាពក្នុងការឆ្លើយតបដូចនេះបាននោះទេ។ …

«ចិន» សងសឹកដោយការដំឡើងពន្ធនាំចូលលើទំនិញអាមេរិក ៣៤% Read More

Trump បញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយនឹងពន្ធសកល

អាមេរិក៖ លោកប្រធានាធិបតី Trump បានប្រកាសពីពន្ធគយ រួមទាំងការកំណត់ មូលដ្ឋាន ១០% លើការនាំចូលទាំងអស់ និងអត្រាខ្ពស់សម្រាប់ប្រទេសជាក់លាក់ ដូចជា ៣៤% សម្រាប់ប្រទេសចិន និង ២០% សហភាពអឺរ៉ុប និង ២៤% លើជប៉ុន។ ចំណាត់ការនេះមានគោលបំណងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ប៉ុន្តែបាន បង្កឱ្យមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មសកល និងផលប៉ះពាល់ សេដ្ឋកិច្ចដែលអាចកើតមាន។ ប្រភព៖ Bangkok Post

Trump បញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយនឹងពន្ធសកល Read More

ប្រទេសថៃអាចខាតបង់ទឹកប្រាក់ ៨ ប៊ីលានដុល្លារដោយសារពន្ធអាមេរិក

ប្រទេសថៃ៖ ថៃអាចទទួលរងការខាតបង់ពីការនាំចេញពី ៧ ទៅ ៨ ប៊ីលានដុល្លារ ដោយសារពន្ធរបស់អាមេរិក បើសិនរដ្ឋបាលអាមេរិ​កនឹងដំឡើង​ពន្ធរវាងប្រទេស ទាំងពីរ។ ថៃប្រមូលពន្ធប្រហែល ១១% ខ្ពស់ជាងអាមេរិកក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ។ ដើម្បីជៀសវាងពន្ធរបស់អាមេរិក ប្រទេសថៃនឹងជំរុញការនាំចូលពោត សណ្តែកសៀង ប្រេងឆៅ និងអេតាន ដើម្បីបង្រួមអតិរេកពាណិជ្ជកម្ម​ជា​មួយសហរដ្ឋអាមេរិក។ ប្រភព៖ CNA

ប្រទេសថៃអាចខាតបង់ទឹកប្រាក់ ៨ ប៊ីលានដុល្លារដោយសារពន្ធអាមេរិក Read More

ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប របស់វៀតណាមមានអត្រាកំណើនរង្វង់ ០,៣% នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤

វៀតណាម៖ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ និងកាបូបរបស់វៀតណាមកើនឡើង ០,៣% ដែលមានតម្លៃប្រមាណ ១៨,៥០២ លានដុលា្លរ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ បើធៀបរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៣។ ប្រភព៖មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ, ទាញយកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥

ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប របស់វៀតណាមមានអត្រាកំណើនរង្វង់ ០,៣% នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ Read More

សកម្មភាពរោងចក្រនៅក្នុងតំបន់អាស៊ីធ្លាក់ចុះដោយសារពន្ធគយរបស់អាមេរិក

ប្រទេសចិន៖ សកម្មភាពរោងចក្រនៅអាស៊ីបានធ្លាក់ចុះក្នុងខែមីនា ដោយសារ សង្គ្រាមពន្ធគយររបស់សហរដ្ឋអាមេរិក និងការថយចុះ តម្រូវការសកល ដែលប៉ះ ពាល់ដល់ទំនុកចិត្តអាជីវកម្ម។ សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានបង្ហាញពីកំណើន ខណៈប្រទេស ផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី ដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ប្រឈមនឹងការធ្លាក់ចុះ។ យោងតាម PMI របស់ប្រទេសចិនបានកើនឡើងដល់ ៥១,២ ក្នុងខែមីនា ពី ៥០,៨ ក្នុងខែមុន ដែលជាអត្រាកំណើនលើសពីការរំពឹងទុក។ ប្រភព៖ Reuters

សកម្មភាពរោងចក្រនៅក្នុងតំបន់អាស៊ីធ្លាក់ចុះដោយសារពន្ធគយរបស់អាមេរិក Read More

ការនាំចេញរបស់កូរ៉េខាងត្បូងកើនឡើង ៣,១% បើធៀបនឹងឆ្នាំមុន

កូរ៉េខាងត្បូង៖ ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើង ៣,១% បើធៀបនឹង ឆ្នាំមុន គិតត្រឹមខែមីនា ដែលជាការកើនឡើងរយៈពេលពីរខែជាប់ៗគ្នា ជំរុញដោយ កំណើននៃតម្រូវការលើឧបករណ៍ semiconductors និងផលិតផលបច្ចេកវិទ្យា។ តម្លៃនៃការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​កើន​ដល់ ៥៨,៣ ប៊ី​លាន​ដុល្លារ ខណៈការ នាំចូលបានកើនឡើង ២,៣% ឬ ៥៣,៣ ប៊ីលានដុល្លារ ដែលនាំឱ្យមានអតិរេក ពាណិជ្ជកម្ម ៤,៩៨ ប៊ីលានដុល្លារ។ គោលដៅនៃការនាំចេញសំខាន់ៗរួមមាន ​​ចិន ​​អាមេរិក អាស៊ី​អាគ្នេយ៍ ​សហភាព​អឺរ៉ុប មជ្ឈិមបូព៌ា …

ការនាំចេញរបស់កូរ៉េខាងត្បូងកើនឡើង ៣,១% បើធៀបនឹងឆ្នាំមុន Read More

ប្រទេសថៃបើកសេវាកម្មច្រកចេញ-ចូលតែមួយសម្រាប់ការវិនិយោគ និងទិដ្ឋាការ

ប្រទេសថៃ៖ ប្រទេសថៃបានបើកដំណើរការមជ្ឈមណ្ឌលសេវាកម្មវិនិយោគ និងជនបរទេសថៃ (TIESC) នៅទីក្រុងបាងកក ដើម្បីសម្រួលដំណើរការវិនិយោគ ទិដ្ឋាការ និងប័ណ្ណការងារសម្រាប់អ្នកវិនិយោគបរទេស និងជនបរទេស។ គោលបំណងនៃសេវាកម្មនេះគឺ បង្កើនទំនុកចិត្តវិនិយោគិន និងជំរុញ​កិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈបច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត។ មជ្ឈមណ្ឌលនេះនឹងក្លាយជាស្ពានវប្បធម៌ និងសេដ្ឋកិច្ច ដែលជំរុញឱកាស និងកំណើនរវាងប្រទេសថៃ និងប្រទេសដទៃទៀត។ ប្រភព៖ Bangkok Post

ប្រទេសថៃបើកសេវាកម្មច្រកចេញ-ចូលតែមួយសម្រាប់ការវិនិយោគ និងទិដ្ឋាការ Read More

ប្រទេសកូរ៉េខាងជើងបានបង្ហាញរូបភាពគុណភាពខ្ពស់នៃយន្តហោះAWACSដំបូងរបស់ខ្លួន

ប្រទេសកូរ៉េខាងជើងបានបង្ហាញរូបភាពគុណភាពខ្ពស់នៃយន្តហោះAWACSដំបូងរបស់ខ្លួនដោយផ្អែកលើយន្តហោះ Ilyushin-76 Candidateនិងយន្តហោះដ្រូនឈ្លបយកការណ៍      

ប្រទេសកូរ៉េខាងជើងបានបង្ហាញរូបភាពគុណភាពខ្ពស់នៃយន្តហោះAWACSដំបូងរបស់ខ្លួន Read More